Our social:

Latest Post

Thursday, June 11, 2020

Sunday, May 17, 2020

VIDEOS TWST

Videos Test

Please Select Episode

Thursday, May 14, 2020

ប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងពីអតីកាលមានទីតាំងក្នុងភូមិគ១ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ[២]។ ចំណែកពីអតីកាលស្រុកជាំក្សាន្តស្ថិតនៅក្នុងខេត្តកំពង់ធំ។



 ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនិងទឹកសមុទ្រ។ សិលាចារឹកប្រាសាទខ្នា បានហៅភ្នំដងរែកថា ភ្នំកំផែង ឬភ្នំជញ្ជាំង។ ប្រជាជនថៃហៅភ្នំដងរែកថា ភ្នំវែង ចំណែកប្រជាជនឡាវហៅថា ភ្នំដេនមឿង។ ប្រាសាទព្រះវិហារស្ថិតនៅជាប់នឹងព្រំប្រទល់ខេត្តស៊ីសាកេត នៃប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រពីសាលាស្រុកជាំក្សាន្ត ១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ជាង ១៥០គីឡូម៉ែត្រពីទីរួម ខេត្តសៀមរាប និងចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រពី រាជធានីភ្នំពេញ ។ ជួរភ្នំដងរែកជាខណ្ឌសីមាព្រំប្រទល់ធម្មជាតិអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ប្រាសាទព្រះវិហារស្ថិតនៅលើចំណុចខ្សែស្រប១៤.២៤ ទៅ១៨នៃរយៈទទឹងខាងកើត និងចំណុចខ្សែស្រប១០៤ ទៅ៤១.០២នៃរយៈបណ្តោយខាងជើង។ ប្រាសាទព្រះវិហារមានទីតាំងស្ថិតនៅលើខ្នងភ្នំព្រះវិហារ ស្ថិតនៅលើផ្ទៃដីទំហំ៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ។ ភ្នំប្រាសាទព្រះវិហារនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ម្យ៉ាងទៀតអ្នកទេសចរអាចឡើងភ្នំព្រះវិហារតាមរយៈជណ្តើរបុរាណនៅផ្នែកខាងកើតនៃភ្នំ ដែលត្រូវបានកសាងតាំងពីសម័យជាមួយប្រាសាទមកម្លេះ តែត្រូវបានខូចខាតយ៉ាខ្លាំង តែនៅពេលបច្ចុប្បន្នមានការជួសជុលនិងយកឈើធ្វើជាជណ្តើរជំនួសវិញក្រោមការជួសជុលរបស់ អាជ្ញាធរជាតិព្រះវិហារ។ ក្នុងការធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារគេអាចជ្រើសរើសតាមរយៈផ្លូវពីរគឺ៖



ចេញពី ខេត្តសៀមរាបតាមផ្លូវទៅកាន់ ប្រាសាទបន្ទាយស្រី ឆ្ពោះទៅកាន់ ស្រុកអន្លង់វែង រហូតមកដល់វង្វង់មូលស្រអែម រួចបន្តដំណើរប្រហែល ២០គីឡូម៉ែត្រទៀត និងដល់ចំណតគ១ ដែលជាកន្លែងលក់សំបុត្រឡើងប្រាសាទព្រះវិហារ។

ចេញដំណើរពី រាជធានីភ្នំពេញ ទៅ ខេត្តកំពង់ធំ បន្ទាប់មកដល់ថ្នល់បំបែកសៀមរាប-ព្រះវិហារ រួចបត់ស្តាំកាត់តាម រមណីយដ្ឋានសំបូរព្រៃគុក ឬប្រាសាទសំបូរព្រៃគុក រហូតដល់ផ្លូវបំបែកភ្នំដែករួចបត់ឆ្វេងមកទីរួម ខេត្តព្រះវិហារ ហើយបន្តដំណើររហូតដល់វង្វង់មូលស្រអែម។

ម្ចាស់វាសនា

 នៅជនបទដាច់ស្រយាលមួយ មានព្រឹទ្ធាចារ្យចាស់ស្រុកម្នាក់ ប្រកបដោយបញ្ញាញាណ អាចព្យាករណ៍ព្រឹត្តិការណ៍ អនាគត អតីត និង បច្ចុប្បន្ន ដោយសុក្រិត កម្រខុស។ អ្នកភូមិ អ្នកស្រុក គោរពស្រឡាញ់គាត់គ្រប់ៗគ្នា ។

ដោយឡែកក្មេងស្ទាវមួយក្រុមដែលតែងតែបង្ករឿងក្នុងភូមិ មិនពេញចិត្តព្រឹទ្ធាចារ្យទាល់តែសោះ និងរិះរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីផ្ចាញ់លោក ប៉ុន្តែតែងតែបរាជ័យជារឿយៗ។ ថ្ងៃមួយក្រុមក្មេងស្ទាវ ជំនុំគ្នារកវិធីបំបាក់ព្រឹទ្ធាចារ្យឲ្យទាល់តែបាន។ មេក្រុមប្រកាសប្រាប់កូនចៅថា ខ្លួនមានវិធីយកឈ្នះលើព្រឹទ្ធាចារ្យហើយ គឺ....ចាប់ចាបក្តោបជាប់ក្នុងដៃរួចសួរព្រឹទ្ធាចារ្យថាតើចាបនៅក្នុងដៃនេះស្លាប់ឬរស់ បើគាត់ថាស្លាប់ យើងនឹងព្រលែងឲ្យចាបហើរចេញ បើគាត់ថារស់ យើងនឹងច្របាច់ឲ្យវាស្លាប់។ គិតគ្នាហើយ ពួកគេនាំគ្នាទៅជួបភ្នាល់ជាមួយព្រឹទ្ធាចារ្យភ្លាម។ ព្រឹទ្ធាចារ្យគ្រាន់តែសំលឹងទៅក្មេងៗទាំងនោះក៏យល់ការណ៍ ហើយឆ្លើយតបពួកគេវិញថា....ចៅអើយចាបនេះស្លាប់ ឬរស់ គឺស្ថិតលើកណ្តាប់ដៃចៅនេះឯង....។
រឿងនេះបានជាគតិថា អ្វីៗគ្រប់យ៉ាងដែលកើតឡើងក្នុងជិវិតយើង គឺយើងជាអ្នកជ្រើសរើស ។ អនាគតរបស់យើងស្ថិតក្នុងដៃយើង។ យើងជាម្ចាស់វាសនាខ្លួនឯង។

រៀនអំពីមនុស្ស

ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ ហើយ​ខ្ញុំ​តែង​ស្វែង​រក​ចំណេះ​ដឹង​តាម​រយៈ​សៀវភៅ។ ខ្ញុំ​តែង​យក​សៀវភៅ​ជា​ត្រីវិស័យ​តម្រង់​ទិស​ទៅ​រក​ជំនាញ ឬ​ចំណេះ​ណាមួយ​ដែល​ខ្ញុំ​ចង់​សិក្សា​ស្រាវ​ជ្រាវ។ ខ្ញុំ​យល់​ស្រប​នឹង​មតិ​ដែល​ថា​បុគ្គលជោគជ័យ​សុទ្ធ​តែ​ចូល​ចិត្ត​អាន​សៀវភៅ។


ថ្ងៃ​មួយ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ា​ងខ្លាំង​ក្រោយ​ពី​បាន​អាន​សៀវភៅ​ មួយ​ក្បាល​ស្តី​ពី​ប្រវត្តិ​របស់លោក​ហុង​ដា​ដែល​ជា​ស្ថាបនិក​ និង​ជា​អ្នក​ផលិតម៉ូតូ និង​រថយន្ត ហុង​ដា។ សៀវភៅ​នោះ ​មាន​ចំណង​ជើង​ថា ហុងដា​សូអ៊ីជីរ៉ូ បម្លែង​សុបិន​ទៅ​ជា​ថាមពល​ ប្រវត្តិរូប​របស់​ខ្ញុំ បកប្រែ​ដោយ​ បណ្ឌិត ស្វាយ ឡេង។ អ្វី​ដែល​ចម្លែក​សម្រាប់​ខ្ញុំ​ គឺ​លោក​ហុង​ដា មិន​ចូល​ចិត្ត​អាន​សៀវភៅទាល់​តែ​សោះ។ លោក​ថា​ សៀវភៅ​សរសេរ​តែ​​រឿង​ដដែល​ៗ​ គ្មាន​ប្រយោជន៍។ ចំពោះ​លោក​ ប្រសិន​បើ​ចង់​ដឹង​រឿង​អ្វីមួយ​ លោក​មិន​ទៅ​ស្រាវជ្រាវ​ពី​សៀវភៅទេ តែ​លោក​ទៅ​មនុស្ស​ដែល​ដឹង​រឿង​នោះ។ លោក​យល់​ថា​ ធ្វើ​ដូច្នេះ​ មាន​ប្រសិទ្ធភាព​ជាង និង​ចំណេញពេល​វេលា​ច្រើន ព្រោះ​អ្វី​ៗ​ដែល​លោក​ចង់​ដឹង​ សុទ្ធ​សឹង​តែ​ជា​រឿង​ថ្មី ។

ខ្ញុំ​បាន​យក​ទស្សនៈ​របស់​លោក ហុងដា​ មក​ពិចារណា ហើយ​ខ្ញុំ​យល់​ថា​ ជា​គំនិត​ល្អ​មួយ​ដែល​មនុស្ស​យើង​ គួរ​សិក្សា​ពីមនុស្ស​ផង​ និង​សៀវភៅ​ផង។ រឿង​រ៉ាវ​មួយ​ចំនួន​មិន​ទាន់​មាន​បោះពុម្ព​លើ​សៀវភៅ​នៅ​ឡើយ​ទេ។​ ដូច្នេះ​ការ​ទំនាក់​ទំនង​ រៀន​សូត្រ​ពី​មនុស្ស គឺ​ជា​កត្តា​សំខាន់​បំផុត​ សម្រាប់​ការ​ច្នៃ​បង្កើត​ថ្មី គឺ​ដូច​លោក​ហុង​ដា ដែល​ច្នៃ​បង្កើត​ម៉ូតូ និង​ប៊ិស្តុង​សម្រាប់​រថយន្ត​ដូច្នោះ​ដែរ ដែល​ជា​គំនិត​ថ្មី​ខុស​គេ​កាល​ពី​ជំនាន់​នោះ។

នៅ​ក្នុង​សង្គម​ជាក់​ស្តែង​ ខ្ញុំ​យល់​ថា​យើង​គួរ​ជួប​មនុស្ស​ឲ្យ​បាន​ច្រើន​ នៅ​តាម​វិស័យ​ជំនាញ​នីមួយៗ។ ពួកគាត់​ជា​អ្នក​ដឹង​ច្បាស់​ពី​បច្ចេកទេស និង​ចរន្ត​ទីផ្សារ។​ ជាភព្វ​សំណាង​ល្អ​សម្រាប់​រូប​ខ្ញុំ គឺ​ខ្ញុំ​ស្ថិត​នៅ​កន្លែង​មួយ​ដែល​អាច​ឲ្យ​ខ្ញុំ​ជួប​ប្រាស្រ័យទាក់ទង​ជាមួយ​មនុស្ស​គ្រប់​វិស័យ ទាំង​វិស័យ​យោធា ការទូត ពាណិជ្ជកម្ម​ វិស្វកម្ម​ជាដើម។ ឆ្លង​តាម​រយៈ​បទ​ពិសោធន៍​នៃ​ទំនាក់​ទំនង​ជាមួយ​ពួក​គាត់ ខ្ញុំ​យល់​ស្រប​ជាមួយ​ទស្សនៈ​របស់​លោក​ហុង​ដា ថា​គំនិត​បង្កើត​ថ្មី​ស្ថិត​នៅ​ជាមួយ​មនុស្ស​។ កាលណា​យើងចេះ​រឿង​អ្វីមួយ យើង​អាច​សួរ​គេ​សួរឯង យើង​នឹង​ទទួល​បាន​ចំណេះ​ដឹង​ទាំងនោះ។

អត្ថបទ​ដោយ លោក ម៉េង និមល

សុភមង្គល

មនុស្ស​គ្រប់​រូប​តែង​ប្រាថ្នា​ចង់​បាន​សុភមង្គល​ ។ តើ​សុភមង្គល​នៅ​ទីណា? ធ្វើ​ដូចម្តេច​ទើប​ទទួល​បាន​សុភមង្គល?

សៀវភៅ​ គ្រោងការណ៍​សុភមង្គល The happiness project ដែល​​និពន្ធ​ដោយ​ អ្នក​ស្រី​ ហ្គ្រេត​ឆិន រូប៊ីន​ Gretchen Rubin បាន​លើក​យក​ចំណោ​ទ​ខាង​លើ​មក​បក​ស្រាយ​។ សៀវភៅ​នេះ ជា​​សៀវភៅ​ដ៏​ល្បី​ល្បាញ​មួយ​ក្បាល​ផ្នែក​អភិវឌ្ឍន៍​ខ្លួន​ឯង​។ អ្នក​ស្រី​ រូប៊ីន ក៏​មិន​ខុស​គ្នា​ពី​មនុស្ស​ទូទៅ​ដែរ​ គឺ​ចង់​បាន​សុភមង្គល​តែ​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា​សុភមង្គល​នៅឯណា​។ ជីវិត​ក្នុង​អតីតកាល​របស់​អ្នក​ស្រី​ គឺ​​​បណ្តែត​បណ្តោយ​ទៅ​តាមដំណើរ​​ជីវិត​ប្រចាំ​ថ្ងៃ​ដោយ​ភ្លេច​គិត​ថា​អ្វី​ជា​សុភមង្គល​ អ្វី​ជា​គុណ​តម្លៃ​ពិត​ប្រាកដ​របស់​ជីវិត ។ ស្រាប់​តែ​ថ្ងៃ​មួយ​ អ្នក​ស្រី​ភ្ញាក់​ខ្លួន​ព្រឺត​ និង​ដឹង​ខ្លួន​ថា​ ខ្លួន​កំពុង​តែ​ខ្ជះ​ខ្ជាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ក្នុង​ជីវិត​ ដោយ​មិន​បាន​ធ្វើ​អ្វី​សោះ​សម្រាប់​ជីវិត​ខ្លួន​ឯង។​ ចាប់​ពី​ពេល​នោះ​មក អ្នក​ស្រី​បាន​ផ្តើម​នូវ​គ្រោងការណ៍​មួយ​ដើម្បី​ស្វែង​រក​គុណ​តម្លៃ​ពិត​ប្រាកដ​នៃ​ជីវិត​។ អ្នក​ស្រី​បាន​ចំណាយ​ពេល​ពេញ​មួយ​ឆ្នាំ​​​ ដើម្បី​ស្វែង​យល់​ និង​ស្វែង​រក​សុភមង្គល​។ ក្នុង​មួយ​ខែ​ៗ​ អ្នក​ស្រី​បាន​លើក​យក​បញ្ហា​ជីវិត​ផ្សេង​ៗ​មក​​ដោះ​ស្រាយ​ ឧទាហរណ៍​ បញ្ហា​ការងារ ជីវិត​អាពាហ៍ពិពាហ៍​ ជាដើម។ មេរៀន​ជីវិត​ដែល​ អ្នក​ស្រី​ប្រមូល​បាន​តាមរយៈបទ​ពិសោធន៍​ផ្ទាល់​ខ្លួន បូក​ផ្សំ​និង​ការ​ស្រាវ​ជ្រាវ​​បន្ថែម​ពី​បុគ្គល​ល្បី​ៗ​ខាង​ចិត្ត​សាស្ត្រ​ជីវិត ត្រូវ​បាន​ចង​ក្រង​និង​បោះ​ពុម្ព​ផ្សាយ​ក្នុង​សៀវភៅ​មួយ​ក្បាលដោយ​ដាក់​ឈ្មោះ​ថា​ The Happiness Project។

គ្រោងការណ៍​ស្វែង​រក​សុភមង្គល​របស់​ អ្នក​ស្រី​ រូប៊ីន​ ទាំង​១២​ខែ​មាន​ដូច​តទៅ​៖

មករា ៖ ថាមពល​ ឬ​សុខភាព​
កុម្ភៈ  ជីវិត​ស្នេហា ឬ​ជីវិត​អាពាហ៍​ពិពាហ៍​
មិនា ៖ ជីវិត​ការងារ
មេសា ៖ ការ​ចិញ្ចឹម​បីបាច់​កូន​
ឧសភា ៖ កំសាន្ត
មិថុនា ៖ មិត្តភាព
កក្កដា ៖ លុយកាក់​
សីហា ៖ អនាគត​ជាតិ​
កញ្ញា ៖ សៀវភៅ​
តុលា ៖ សតិ ឬ​បណ្តុះ​ចិត្ត​ស្ងប់​
វិច្ឆិកា ៖ ទឹកចិត្ត​ ឬ​បេះ​ដូង​
ធ្នូ ៖ សុភមង្គល​
តាមរយៈ​ការ​អនុវត្តន៍​ដោយ​ខ្ជប់​ខ្ជួននូវ​ចំណោទ​ជីវិត​ទាំង​ ១២ ខាង​លើ​ និង​ស្វែង​រយក​ដំណោះ​ស្រាយ​ដ៏​ប្រសើរ​សម្រាប់​ជីវិត​ អ្នកស្រី រូប៊ីន បាន​រក​ឃើញ​នូវ​គោលការណ៍​ទាំង​ ១២ យ៉ាង​ ដើម្បី​ឲ្យ​ជីវិត​មាន​សុភមង្គល​៖
រក្សា​ជំហរ​ខ្លួន​ឯង​ ក្នុង​នាម​ជាមនុស្ស​ម្នាក់
ចេះ​បំភ្លេច​
យល់​ថា​ធ្វើ​ម៉េច​ល្អ ក៏​ធ្វើ​តាម​ហ្នឹង​
ធ្វើ​ឥឡូវ​នេះ មិន​ទុក​ចាំ​ពេល​ក្រោយ​ចាំ​ធ្វើ​
មាន​សុជីវធម៌ និង​មាន​យុត្តិធម៌
ពេញ​ចិត្ត​ចំពោះ​ដំណើរការ​ដែល​កំពុង​កើត​ឡើង​
មាន​របស់​ប្រើ​ ត្រូវ​ចេះ​ប្រើ​កុំ​ទុក​ចោល ​រិះ​ថាំ​
រក​ឫស​គល់​បញ្ហា​
រីក​រាយ​ឡើង
ធ្វើ​នូវ​រឿង​ដែល​​ត្រូវ​ធ្វើ
កុំ​គិត​គូរ​ច្រើន​ពេក
ស្នេហា​មាន​ទំហំ​ធំ​ធេង

ក្រៅ​ពីនេះ អ្នក​ស្រី​ រូប៊ីន បាន​បន្ថែម​នូវ​គោលការណ៍​មួយ​ចំនួន​ទៀត​ ដែល​ជា​បទ​ពិសោធន៍​ជីវិត​កាល​ពី​យុវវ័យ​របស់​​អ្នក​ស្រី​។ អ្នក​ស្រី​ហៅ​គោលការណ៍​ទាំ​ងនេះ​ថា​ អាថ៌កំបាំង​យុវភាព​៖

មនុស្ស​ទូទៅ​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​កំហុស​របស់​អ្នក​ដូច​ដែល​អ្នក​ខ្លួន​ឯង​គិត​ទេ
មិន​មាន​អ្វី​ខុស​ឆ្គង​ទេ​ គ្រាន់​តែ​សុំ​ឲ្យ​គេ​ជួយ
ការ​សម្រេច​ធ្វើ​អ្វី​មួយ ភាគ​ច្រើន​មិន​ត្រូវ​ការ​​ស្រាវ​ជ្រាវ​ច្រើន​ទេ​
ធ្វើល្អ នឹង​មាន​អារម្មណ៍​ល្អ
ប្រការ​សំខាន់​គេ​ត្រូវ​ធ្វើ​ល្អ​ចំពោះ​មនុស្ស​គ្រប់​រូប
ធ្វើ​ការ​បន្តិច​ម្តង​ៗ​ជា​រៀង​រាល់​ថ្ងៃ​គេ​អាច​សម្រេច​ការ​ធំ​បាន
សាប៊ូ​និង​ទឹក​អាច​ជម្រះ​ស្នាម​ប្រឡាក់​ភាគ​ច្រើន​បាន
កុំព្យូទ័រ​ បើក បិទ ៗ​ តែ​បីបួន​ដង​ គង់​នឹង​អាច​កែ​ប្រែ​កុំ​​ឲ្យ​ប្រព័ន្ធ​​រអាក់​រអួល​​បាន​
សុភមង្គល​មិន​មែន​សុទ្ធ​តែ​ធ្វើ​ឲ្យ​យើង​សប្បាយចិត្ត​ទេ
រឿង​ដែល​ធ្វើ​រាល់​ថ្ងៃ សំ​ខាន់​ជាង​រឿង​ដែល​ធ្វើ​ម្តង​ម្កាល
អ្នក​មិន​ចាំ​បាច់​ត្រូវ​ពូកែ​គ្រប់​រឿង​ទេ
ប្រសិន​បើ​មិន​ធ្លាក់​ទេ មិន​ទាន់​ប្រឹង​​អស់​សមត្ថភាព​ទេ
រឿង​ខ្លះ​កំប្លែង​សម្រាប់​អ្នកដទៃ​ តែ​មិន​កំប្លែង​សម្រាប់​យើង និង​ច្រាស​មក​វិញ
មិន​ប្រថុយ​ដាក់​ប្រាក់​មុន ក៏​មិន​អាច​បាន​ផល​ត្រឡប់​វិញ​ដែរ

ប្រែ​សម្រួល​ដោយ​ salarean.com